គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:11 PM

ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​លោត​ចុះ​ពីលើ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U​ 1564​ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៣​ ដោយសារ​មូលហេតុ​ខឹង​ប្តី​។​
​ ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បើកបរ​តាម​ប​ណ្តោ​ផ្លូវ​លេខ​៥៩៨​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ រួម​ដំណើរ​ដោយ​បុរស​និង​ស្ត្រី​ម្នាក់​ លុះដល់​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ រថយន្ត​បាន​បង្អង់​ល្បឿន​ដើម្បី​បត់​ឆ្វេង​បំណង​ឆ្លង​មក​ផ្លូវ​ម្ពុ​ជា​ក្រោម​។​ ខណៈនោះ​ក៏​មាន​ស្ត្រី​ម្នាក់​លោត​ចុះ​ពីលើ​រថយន្ត​ដោយ​មិនដឹង​ថា​មាន​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ​។​ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ស្ត្រី​រូប​នោះ​និយាយ​គំរោះគំរើយ​ថា​ គាត់​ខឹង​ប្តី​របស់​គាត់​។​
​ ​ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ហេតុការណ៍​ខាង​នេះ​បុរស​ជា​ប្តី​បាន​ឈប់​រថយន្ត​ស្រែក​ឡូឡា​ហើយ​អូស​ដៃ​ប្រពន្ធ​ឡើង​ជិះ​រថយន្ត​ទៅ​បាត់​តែ​ម្តង​៕​ ជោគជ័យ​




ប្រភព ABC +

0 comments:

Post a Comment