បុគ្គលិកម៉ាស្សាប្រមាណជាង ១០០នាក់ បម្រើការនៅក្នុងហាងកូរ៉េ មួយនៅខេត្តសៀមរាប បានព្រមានថានឹងធ្វើបាតុកម្មប្រឆាំងអ្នកគ្រប់គ្រងជនជាតិកូរ៉េ ប្រសិនបើអ្នកគ្រប់គ្រងនោះមិនព្រមបញ្ឈប់ការប្រើអំពើហិង្សា និងមើលងាយមកលើក្រុមបុគ្គលិកខ្មែរទេនោះ។ ចុចសា្តប់
ចាប់តាំងពីល្ងាចថ្ងៃទី២៤ រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភា ក្រុមបុគ្គលិកនៃហាងម៉ាស្សាជាច្រើននាក់ មិនចូលធ្វើការ ដើម្បីតវ៉ាប្រឆាំងនឹងអ្នកគ្រប់គ្រងដែលជាជនជាតិកូរ៉េ ម្នាក់។
បុគ្គលិកខ្មែរប្រមាណជិត ៥០នាក់ ដែលបម្រើការផ្នែកម៉ាស្សាឱ្យហាងកូរ៉េ ឈ្មោះ អាយស៍ស្ប៉ា (Ice Spa) នៅក្នុងទីរួមខេត្តសៀមរាប បានលើកគ្នាទៅកាន់ស្នងការនគរបាល ប្ដឹងអ្នកគ្រប់គ្រងជនជាតិកូរ៉េ ម្នាក់ ដោយទាមទារឱ្យសងជំងឺចិត្តជាទឹកប្រាក់ចំនួន ៤.០០០ដុល្លារអាមេរិក និងឱ្យអ្នកគ្រប់គ្រងជាជនបរទេសរូបនោះ សុំទោសពួកគេជាសាធារណៈ។
ការដាក់ពាក្យបណ្ដឹង និងទាមទារបែបនេះ បន្ទាប់ពីក្រុមបុគ្គលិកខ្មែរអះអាងថា អ្នកគ្រប់គ្រងជនជាតិកូរ៉េ នោះ តែងប្រើហិង្សាដោះស្បែកជើងគប់ និងវាយក្បាលពួកគេជាច្រើនលើកមកហើយ ក្នុងរយៈពេលប្រមាណកន្លះខែមកនេះ។
យុវជនឈ្មោះ ហ៊ិន ឆាយឡាយ អាយុ ១៩ឆ្នាំ ជាបុគ្គលិកម៉ាស្សាម្នាក់ក្នុងចំណោមជាច្រើនទៀតនៅក្នុងហាងកូរ៉េ នោះ។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ថា បុរសជនជាតិកូរ៉េ ឈ្មោះ ស៊ុន ដែលជាអ្នកគ្រប់គ្រងហាងម៉ាស្សា អាយស៍ស្ប៉ា នោះ បានដោះស្បែកជើងគប់រូបគាត់ និងបុគ្គលិកចំនួន ១២នាក់ផ្សេងទៀត កាលពីពេលថ្មីៗ។ ឆាយឡាយ បានឱ្យដឹងថា រូបគាត់ និងបុគ្គលិក ១២នាក់ទៀត ត្រូវបានអ្នកគ្រប់គ្រងហៅទៅម៉ាស្សាឱ្យភ្ញៀវជនជាតិកូរ៉េ ហើយនៅពេលកំពុងម៉ាស្សា គឺអ្នកគ្រប់គ្រងបានដើរប្រាប់ថា បើភ្ញៀវមិនឱ្យលុយធីបទេ គឺចាំទៅយកលើតុ ពីព្រោះអីលុយធីប គឺភ្ញៀវបានឱ្យទៅអ្នកគ្រប់គ្រង។ លុះគាត់ម៉ាស្សារួចហើយ ភ្ញៀវក៏ឱ្យលុយគាត់ បន្ទាប់មកអ្នកគ្រប់គ្រងក៏បានហៅពួកគាត់ទៅទទួលលុយធីបម្ដងទៀត។ ក្រោយពីទទួលយកលុយធីបពីអ្នកគ្រប់គ្រងបានបន្តិច បុរសជនជាតិកូរ៉េ ក៏ហៅពួកគាត់ ១៣នាក់ទៅម្ដងទៀត ហើយក៏ដោះស្បែកជើងគប់តែម្ដង។ ចុចអានបន្ត

.jpg)
0 comments:
Post a Comment