អំពើហិង្សាសាសនាកើតឡើងនៅ ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាបានអូស បន្លាយដល់ថ្ងៃទី២ហើយនាថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៣ ដោយមនុស្សម្នាក់ ត្រូវគេកាប់រហូតដល់ស្លាប់ និង៤នាក់ រងរបួស ។
ប៉ូលិសបានបាញ់គំរាមដើម្បីបំបែក ក្រុមបង្កចលាចលប៉ះទង្គិចគ្នារវាង សាសនិកអ៊ិ០ស្លាម នឹងពុទ្ធសាសនិកស្ថិត នៅក្នុងស្រុកឡាស៊ីអូ រដ្ឋសាន ។
អ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា លោក យែត ហុក បានបញ្ជាក់ថា បុរស ម្នាក់បាត់បង់ជីវិតដោយត្រូវគេកាប់នឹង កាំបិតរហូតដល់ស្លាប់ ។
អ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា លោក យែត ហុក បានបញ្ជាក់ថា បុរស ម្នាក់បាត់បង់ជីវិតដោយត្រូវគេកាប់នឹង កាំបិតរហូតដល់ស្លាប់ ។
អំពើហិង្សាបង្ហូរឈាមពាក់ព័ន្ធនឹង សាសនាបានកើតឡើងនៅមីយ៉ាន់ម៉ា នាពេលកន្លងមក ។ ពលរដ្ឋក្នុងតំបន់ ម្នាក់បានឱ្យដឹងថា មនុស្សមួយក្រុមកាន់ ដំបងឆ្ពោះទៅកាន់ទីក្រុងឡាស៊ីអូរកចាប់ ខ្លួនជនជាតិអ្ស៊ិ្លាម ។ មន្ទីរពេទ្យនៅក្នុង តំបន់បានបញ្ជាក់ថា មានអ្នករងរបួស សម្រាកនៅទីនោះសុទ្ធសឹងតែជាពុទ្ធ សាសនិក ។
មន្ដ្រីក្នុងតំបន់បានបញ្ជាក់ថា អំពើ ហិង្សាផ្ទុះកើតឡើងនៅថ្ងៃទី២៨ ខែឧសភា នៅពេលស្ដ្រីអ្នកកាន់ព្រះពុទ្ធសាសនា ម្នាក់រងការវាយប្រហារពីក្រុមសាសនិក អ៊ិោស្លាម ៕
ប្រភព ពី cambodiapage.info


0 comments:
Post a Comment