ព្យុងយ៉ាង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយនាថ្ងៃនេះថាលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានចុះទៅត្រួតពិនិត្យមើលការដ្ឋានសាងសង់នូវ រមណីយដ្ឋានជិះស្គីព្រិលទឹកកកមួយដែលលោកសង់វាដើម្បីទុកជួលឱ្យកូរ៉េខាងត្បូងប្រើប្រាស់ក្នុងកម្មវិធីអូឡាំពិករដូវរងារដែលនឹងធ្វើឡើងនាឆ្នាំ ២០១៨ ខាងមុខនេះ ដោយកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។
លោក គីម ជុងអ៊ុន បានទៅពិនិត្យផ្ទាល់នូវការដ្ឋានសាងសង់នៅឯតំបន់ Masik hill ភាគខាងជើងប្រទេសកូរ៉េខាងជើងកាលពីម្សិលមិញ រមណីយដ្ឋាននេះនឹងត្រូវបានគេសាងសង់រួចរាល់នាឆ្នាំក្រោយដោយផ្ដល់ឱ្យនូវបទពិសោធជិះស្គីព្រិលទឹកកកប្រវែង ១១០ គីឡូម៉ែត្រអាចជិះស្គីបានគ្រប់ប្រភេទ រួមមានសណ្ឋាគារ ចំណតឧទ្ធម្ភាគចក្រ និងរថយន្តខ្សែកាបផងដែរ។
ក្នុងឆ្នាំ ២០១៨ ខាងមុខនេះកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអូឡាំពិករដូវរងារនៅឯរមណីយដ្ឋាន Pyeongchang តែក្នុងនោះគេរំពឹងថាកូរ៉េទាំង ២ នឹងដាក់បញ្ជូនកីឡាករ កីឡាការនី ទៅរួមគ្នាក្រោមឈ្មោះកូរ៉េ តែមួយហេតុនេះហើយទើបលោក គីម ជុងអ៊ុន ត្រូវការនូវរមណីយដ្ឋានព្រិលទឹកកក ដែលមានទំហំធំបែបនេះ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា
ប្រពភ ពី ABC +


0 comments:
Post a Comment