គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំសន្និសីទកាសែតនៅទីស្នាក់ការរបស់ខ្លួន ដើម្បីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយចូលរួមបោះឆ្នោតសភាអាណត្តិទី៥ នៅព្រឹកថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងគណបក្សទាំង៨។
សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី ប៊ូរ គ្រី សម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយទាំង៨ ដោយផ្ទាល់ព្រះហស្ត។
ក្នុងនោះ គណបក្សសញ្ជាតិកម្ពុជា នៅលេខរៀងទី១ គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី២ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លេខរៀងទី៣ គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី៥ គណបក្សខ្មែរឈប់ក្រ នៅលេខរៀងទី៦ គណបក្សសង្គ្រោះជាតិ នៅលេខរៀងទី៧ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅលេខរៀងទី៨។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រភព ពី RFA

.jpg)
0 comments:
Post a Comment