គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:17 AM
​ភ្នំពេញៈ​ ដោយសារ​តែ​បញ្ហា​ជីវភាព​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង​ (​ថៃ​)​ ដោយ​ខុសច្បាប់​ដើម្បី​លក់​កម្លាំង​ពលកម្ម​ប្ដូរ​មក​វិញ​នូវ​កម្រៃ​ច្រើន​គួរ​សមបើ​ប្រៀបធៀប​នឹង​ការ​លក់​កម្លាំង​ពលកម្ម​ក្នុងស្រុក​។​ ការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ ភាគច្រើន​គឺ​មានការ​គៀងគរ​ពី​មេខ្យល់​ដែល​ល្បួង​ប្រជាពលរដ្ឋ​ឲ្យ​មាន​ចំណាប់អារម្មណ៍​អំពី​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ក្នុងស្រុក​ និង​សម្បូរ​ការងារ​ធ្វើ​ ស្រប​ទៅ​នឹង​បញ្ហា​ជីវភាព​កំពុង​តែ​ដុនដាប​ស្រាប់​ផង​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​សុខចិត្ត​ទៅ​តាម​មេខ្យល់​តែ​ម្ដង​។​ ប៉ុន្ដែ​អ្វី​ដែល​មេខ្យល់​និយាយ​នោះ​មិនមែន​សុទ្ធតែ​ជា​ការ​ពិត​ទាំងស្រុង​ឡើយ​ ត្បិត​ពួក​គេ​មិន​បានដឹង​អំពី​ស្ថានភាព​នៅ​ប្រទេស​ថៃ​ឡើយ​ គឺ​ប្រៀប​ដូច​ជា​ចក​អណ្ដែត​កណ្ដាល​បឹង​ដូច្នោះ​ដែរ​។​ចុចអានបន្ត

ប្រភព ពី http://abcnonstop.net/

0 comments:

Post a Comment